ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំភាគីពាក់ព័ន្ធអាជីវកម្មបរិយាប័ន្នលើកទី២ និងកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នលើកទី១

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ២១ តុលា ឆ្នាំ២០២១ ឯកឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មាការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន បានអញ្ជើញចូលរួមកិច្ចប្រជុំភាគីពាក់ព័ន្ធអាជីវកម្មបរិយាប័ន្ន លើកទី២ និងថ្លែងសុន្ទរកថាអំពី "ដំណើរការនៃការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន" ក្នុងឱកាសនៃកម្មវិធីពានរង្វាន់អាជីវកម្មបរិយាប័ន្នលើកទី១ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព របស់ឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពី មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចកវិទ្យា តំណាងក្រសួង-ស្ថាប័ន និងសមាគមពាណិជ្ជកម្មនៅកម្ពុជា។

គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ និង ពិភាក្សា អំពីយុទ្ធសាស្ត្រជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBeeC) វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា ការប្រមូលធាតុចូលអំពីសេចក្តីព្រាងផែនការកម្មភាព ៣ឆ្នាំរំកិល របស់យុទ្ធសាស្ត្រជំរុញអាជីវកម្មបរិយាប័ន្ននៅកម្ពុជា និងប្រគល់ពានរង្វាន់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា ជាផ្លូវការលើកទី១ ដល់ក្រុមហ៊ុន សហគ្រាសចំនួន ១៨។

ចែករំលែក: