ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួប​ពិភាក្សា និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន

សាធារណរដ្ឋកាហ្សាក់ស្ថាន៖ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្នុង​ឱកាស​អម​ដំណើរ​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋកាហ្សាក់ស្ថាន អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។
ជំនួប​ពិភាក្សានេះ​ផ្តោត​ជា​សំខាន់​លើ​ការ​កសាង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​ទាំង​ពីរ និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ និង​វិនិយោគ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋកាហ្សាក់ស្ថាន។
បន្ថែមពីលើនេះទៀត ដើម្បីរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក៏ដូចជាការបើកផ្លូវសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក មូរ៉ាត ការីមសាកូវ (Murat Karimsakov) ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអន្តរជាតិកាហ្សាក់ស្ថាន។

ចែករំលែក: