ចូលជាសមាជិក        |        ខ្មែរ    EN

ប្រវត្ថិក្រសួងពាណិជ្ជកម្ម

ទំព័រដើម ប្រវត្ថិក្រសួងពាណិជ្ជកម្ម

◼ សភាពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​បង្កើត​ឡើងនៅក្នុងឆ្នាំ១៩៩៥​ ដែល​មាន​អ្នក​ឧកញ៉ា​ ថេង ប៊ុនម៉ា ជា​ប្រធាន។

◼ ក្នុងឆ្នាំ១៩៩៩ ឯកឧត្តម​អ្នក​ឧកញ៉ា បណ្ឌិត សុខ​ គង់ ត្រូវ​បាន​បោះ​ឆ្នោតជាប់​ជា​ប្រធាន ​សភាពាណិជ្ជកម្មរាជ​ធានី​​ភ្នំពេញ។

◼ ក្រោយមក​សភាពាណិជ្ជកម្មខេត្ដមួយចំនួន​ត្រូវ​បាន​អនុម័ត​បង្កើត​ជា​បន្ត​បន្ទាប់​ដូចខាងក្រោម៖

▶ លើកទី១ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៤ សម្រេចបង្កើតបានចំនួន០៦ រួមមាន៖

      ១. សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ចាម

      ២. សភាពាណិជ្ជកម្ម​ខេត្ត​បាត់​ដំបង

      ៣. សភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយ​មាន​ជ័យ

      ៤. សភាពាណិជ្ជកម្ម​ខេត្ត​កោះ​កុង

      ៥. សភាពាណិជ្ជកម្ម​ខេត្ត​សៀម​រាប

      ៦. សភាពាណិជ្ជកម្ម​ខេត្ដព្រះសីហនុ

▶ លើកទី២ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៤ សម្រេចបង្កើតបាន១៤ រួមមាន៖

      ១. សភាពាណិជ្ជ​កម្ម​ខេត្ត​កណ្តាល

      ២. សភាពាណិជ្ជកម្ម​ខេត្ត​កំពត

      ៣. សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ស្ពឺ

      ៤. សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយ​រៀង

      ៥. សភាពាណិជ្ជកម្ម​ខេត្ត​ព្រៃ​វែង

      ៦. សភាពាណិជ្ជកម្ម​ខេត្ត​ក្រចេះ

      ៧. សភាពាណិជ្ជកម្ម​ខេត្ត​ស្ទឹង​ត្រែង

      ៨. សភាពាណិជ្ជកម្ម​ខេត្ត​រតនគិរី

      ៩. សភាពាណិជ្ជកម្ម​ខេត្ត​មណ្ឌល​គិរី

      ១០. សភាពាណិជ្ជកម្ម​ខេត្ត​កំពង់​ធំ

      ១១. សភាពាណិជ្ជ​កម្ម​ខេត្ត​ឧត្តរមាន​ជ័យ

      ១២. សភាពាណិជ្ជកម្ម​ខេត្ត​ពោធិ​សាត់

      ១៣. សភាពាណិជ្ជកម្ម​ប៉ៃ​លិន

      ១៤. សភាពាណិជ្ជកម្ម​កែប​

◼ សភាពាណិជ្ជកម្ម​កម្ពុជា ត្រូវ​បាន​បង្កើ​តឡើងនៅក្នុងឆ្នាំ ២០០៥ ក្រោមការដឹកនាំរបស់ អ្នក​ឧកញ៉ា គិត ម៉េង ដែលត្រូវ​បាន​បោះ​ឆ្នោតជាប់​ជា ​ប្រធាន​សភា​ពាណិជ្ជកម្ម​រាជ​ធានី​ភ្នំពេញ​ និង​សភាពាណិជ្ជកម្ម​កម្ពុជា ​រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ។