ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកឱកាសធុរកិច្ច និងពង្រីកទីផ្សារសម្រាប់សហគ្រាសក្នុងខេត្តបាត់ដំបង

ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ក៏ដូចជាការមើលឃើញពីកំណើនតម្រូវការផលិតផលក្នុងស្រុក រួមជាមួយការលើកកម្ពស់សមត្ថភាពផលិតកម្មរបស់សហគ្រាស និងសិប្បកម្មក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានកាន់តែល្អ  លោក ជា សុខឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្នែកឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) និងទីក្រុងសិនជិន (Shenzhen) នៃសាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះមានរយៈពេល ៦ថ្ងៃ ៥យប់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ផលិតផល និងនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្ម ព្រមទាំងស្វែងរកដៃគូពាណិជ្ជកម្ម និងឱកាសវិនិយោគថ្មីៗ តាមរយៈការចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូល និងនាំចេញប្រទេសចិនលើកទី ១៤០ (140th Canton Fair)។
ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកលទ្ធភាពសហការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងសិប្បកម្មក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើន និងមានសក្តានុពលក្នុងការពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
រូបភាព និងអត្ថបទ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: