ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs”

- តើលោកអ្នកកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីពង្រឹងសមត្ថភាព និងជំនាញគណនេយ្យ ក្នុងការគ្រប់គ្រងផែនការ ទិន្នន័យ ឬប្រព័ន្ធរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់លោកអ្នកដែរឬទេ?
សូមអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី៖ «ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs» 
- វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន និងម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានបំណងចង់អភិវឌ្ឍ ក៏ដូចជាពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមគោលការណ៍ និងស្តង់ដារគណនេយ្យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។​ 
អ្នកចូលរួមនឹងទទួលបានចំណេះដឹងសំខាន់ៗដូចជា៖
✅ អភិវឌ្ឍសមត្ថភាពក្នុងការរៀបចំទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុ
✅ ចំណេះដឹងអំពីដំណើរការ ការរៀបចំ និងការគ្រប់គ្រងប្រព័ន្ធគណនេយ្យ
✅ ការណែនាំអំពីប្រព័ន្ធគណនេយ្យអនឡាញ
✅ ពង្រីកបណ្តាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យ
✅ សិក្សា និងអនុវត្តផ្ទាល់ជាមួយវាគ្មិនដែលមានជំនាញ និងបទពិសោធន៍
- វាគ្មិនជំនាញ ៖ សិក្សា និងអនុវត្តផ្ទាល់ជាមួយ 
- លោកស្រី ស៊ុន គីមហ៊ីន - សហស្ថាបនិក និងនាយិកាផ្នែកសេវាគណនេយ្យ (ក្រុមហ៊ុន FII & Associates)
សិក្សា និងអនុវត្តផ្ទាល់តាមប្រព័ន្ធគណនេយ្យអនឡាញ Vithean.com
- ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦
- ម៉ោង ២:០០ រសៀល – ០៥:៣០ រសៀល
- មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី១៥
- ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ QR កូដ ឬចុចតាមលីងខាងក្រោម៖ https://forms.gle/mKLYJFNHPsVfsefs7
- ចំនួនមានកំណត់!!!
- សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ៖ 012 289 189
- សម្រាប់របៀបវារៈកម្មវិធី សូមចូលទៅកាន់លីងខាងក្រោម៖ bit.ly/3UpU74m
រៀបចំដោយ៖ សភាពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC)
សហការរៀបចំដោយ៖ ក្រុមហ៊ុន FII & Associates

ចែករំលែក: