ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍សហគ្រាស និងអាជីវកម្មលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី13 ខែសីហា ឆ្នាំ2020

សភាពាណិជ្ជកម្មខេត្តបាត់ដំបងសហការជាមួយ អង្គការGIZ និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកា សន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន ស្ដីពីៈ
“កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍សហគ្រាស និងអាជីវកម្មលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង”
នៅសណ្ឋាគារខេមរ៉ាបាត់ដំបងមួយ ក្រោមអធិបតីភាព:
-លោក មូល ធន នាយករដ្ឋបាលសាលាខេត្តបាត់ដំបង
-លោក ពៅ ជា អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង
-លោកបណ្ឌិត Stefan Hanselmenn ប្រធានកម្មវិធី
នឹងមានការអញ្ជើញចូលរួមពីសមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបង, តំណាងមន្ទីរនានាក្នុងខេត្តបាត់ដំបង
និងតំណាងមកពីសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលស្ថិតនៅក្និងវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង។

ការបង្កើតវេទិកានេះឡើងក្នុងគោលបំណង
-តភ្ជាប់លទ្ធផលនៃវេទិកាសន្ទនាលើកទី១ ជាមួយវវេទិកា បន្ទាប់
-ស្វែងរកយុទ្ធសាស្រ្តដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍នៃសហគ្រាសមីក្រូ តូច និងមធ្យមដែលស្ថិតនៅក្នុងវិស័យទេសចរណ៍ ក្រោមការផ្ដល់អនុសាសន៍ពីមន្ទីរព្រមទាំងអាជ្ញាធរពាក់ព័ន្ធលើវិស័យសហគ្រាសផ្នែកទេសចរណ៍។

អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: