ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គមក្នុងវិស័យសុខាភិបាលឯកជន

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី នៅសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងវិស័យសុខាភិបាលឯកជន ដែលសហដឹកនាំដោយ ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" "ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ" តំណាងផ្នែកឯកជន និង ឧកញ៉ាវេជ្ជបណ្ឌិត​ តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" "ផ្នែកសុខាភិបាល" តំណាងផ្នែកឯកជន។  កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល គ្លីនិកឯកជន, តំណាងសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ​និងពិភាក្សាលើបញ្ហាប្រឈមនានា របស់តំណាងផ្នែកសុខាភិបាលឯកជនកំពុងជួបប្រទៈ ជាមួយនឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលមានដែគូសន្ទនាគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 
កិច្ចប្រជុំនេះបានដំណើរការពិនិត្យ និងពិភាក្សាលើប្រញ្ហាប្រឈមរបស់តំណាងវិស័យសុខាភិបាលឯកជនរួមមាន៖ 
១. បញ្ហានៃការទូទាត់យឺតយ៉ាវពីសំណាក់ ប.ស.ស មកកាន់មន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល គ្លីនិកឯកជន
២. បញ្ហានៃការកាត់ប្រាក់
៣. បញ្ហានៃការព្យាបាលទាក់ទងនឹងហានិភ័យម៉ោងការងារ
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៤:៥០នាទីរសៀល ក្រោមបរិយាកាស យោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

ចែករំលែក: