ល្ងាចថ្ងៃទី១៧ខែសីហា ឆ្នាំ២០២០ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ លោក ស៊ឹម រ៉ាស៊ីអនុប្រធាន លោកសេន រិទ្ធ លោក ឡាយ គីមសួរ លេខាធិការ និងសមាជិក សមាជិកា បានអញ្ជើញចូលរូម "ពិធីបើកការតាំងពិព័រណ៌ផលិតផលបន្លែ សិប្បកម្ម ម្ហូបអាហារ និងផលិតផលកែច្នៃមកពីតាមបណ្តាក្រុង ស្រុកទាំង១២"ក្នុងព្រឹត្តិកាណ៍សម្រាកសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងបងប្អូនអាជីវករផងដែរ នៅសួនច្បារមុខព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ដែលមានស្តង់សរុបចំនួន ៩៥ស្តង់ ដែលចែកជា ៤ប្រភេទ រួមមានស្តង់លក់ផលិតផលកសិកម្ម ស្តង់លក់បន្លែ និងផ្លែឈើ ស្តង់លក់ផលិតផលម្ហូបអាហារ និងភេសជ្ជៈ និងអាហារប្រចាំក្រុង ស្រុកទាំង១២ និងស្តង់លក់ផលិតផលកែច្នៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ រៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។
ក្នុងសកម្មភាពនេះដែរ សភាពាណិជ្ជកម្មខេត្តមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ក៌មានស្តង់ពិពរណ៍ចំនួន១ ដើម្បីតាំងបង្ហាញពីផលិតផលទឹកឃ្មុំធម្មជាតិ សាប៊ូខ្មែរ ផលិតផលឃ្យូណាណូ ខិតបណ្ណផ្សព្វផ្សាយរបស់សមាជិក សមាជិក និងសៀវភៅ Business Directory របស់សភាពាណិជ្ជកម្មកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏ឱ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)។
រូបភាព និងអត្ថបទដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ