ថ្ងៃសៅរ៍១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី មានបើកកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងលើកទិសដៅការងារអនុវត្តន៍របស់សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាពលោក កែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី ដែលមានការចូលរួមពីសមាជិក សមាជិកាជ្រើសតាំង ទីប្រឹក្សា និងលោកស្រីប្រធានទំនាក់ទំទងសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រុង តំណាងសភាពាណិជ្ជកម្មកម្ពុជាសរុបចំនួន៣៨រូប ។
សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី