ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

លោក តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ -ព្រះវិហារ តំណាងឲ្យ លោកឧកញ៉ា ហេង សំណាង ព្រមទាំងសមាជិកមួយចំនួនទៀតបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងគ្រួសារទីទាល់ក្រ អាជីវករជាង 100 នាក់ នៅសាលាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ថ្ងៃអាទិត្យ ៥ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០

លោក តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ -ព្រះវិហារ តំណាងឲ្យ លោកឧកញ៉ា ហេង សំណាង ព្រមទាំងសមាជិកមួយចំនួនទៀតបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងគ្រួសារទីទាល់ក្រ អាជីវករជាង 100 នាក់ នៅសាលាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្នុងឧ៌កាសជួបសំណេះសំណាលនេះលោកអនុប្រធានក៏បាននាំយកគ្រឿងឧបភោគបរិភោគមាន អង្ករ មី អាវយឺត ថ្នាំដុសធ្មេញ ទឹកក្រូច ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ចែកជូនគ្រួសារទីទាល់ក្រចំនួន 32 គ្រួសារ ឧបត្ថម្ភក្រុមចលនានារីខេត្តកំពង់ធំ នូវទឹកប្រាក់ចំនួន 300 ដុល្លារ ឧបត្ថម្ភសាលាសង្កាត់កំពង់រទេះ ទឹកសុទ្ធចំនួន 10 កេស និងថវិកា 300,000 រៀល ។

សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ -ព្រះវិហារ

ចែករំលែក: