នារសៀលថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងសមាជិក បានទទួលជួបសំណេះសំណាលជាមួយ លោក ម៉ែន កុម្ភៈ ស្ថាបនិកក្លឹបហ្រ្វេនឆាយកម្ពុជា គោលបំណងក្នុងជំនួបនេះគឺ៖
១. ជូនសៀវភៅ «មូលដ្ឋានគ្រឹះក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ» ដល់លោកប្រធាន និង ជំរាបជូនពីស្ថានភាពគាំទ្រសៀវភៅនេះពីសំណាក់បងប្អូនអាជីវករខេត្តបាត់ដំបង។
២. ស្វែងយល់ និងសុំយោបល់ណែនាំពី លោកប្រធានលើស្ថានភាព អាជីកម្មទូទៅរបស់បងប្អូនអាជីវករ និងអាជីវកម្មបែបហ្វ្រេនឆាយទូទាំងខេត្ត។
ក្នុងជំនួបនេះដែរលោកប្រធានបានមានប្រសាសន៍ថា វាជាការល្អដែលមានជំនួបនេះឡើង ព្រោះលោកកំពុងតែត្រូវការដៃគូសហការដើម្បីអោយវិស័យទាំងបួន៖ពាណិជ្ជកម្ម,ឧស្សាហកម្ម,កសិកម្ម និងសេវាកម្ម ក្នុងខេត្តបាត់ដំបងរីកចំរើន និងវិវឌ្ឍន៍ខ្លួនទៅជាអាជីវកម្មបែបទំនើប រឺហ្រ្វេនឆាយ។ លោកបានបន្តថា លោកនឹងសហការ ជំរុញអោយក្លឹបហ្រ្វេនឆាយកម្ពុជាបន្តសកម្មភាពក្នុងខេត្តបាត់ដំបងក៏ដូចជាធ្វើសិក្ខាសាលា កម្មវិធីវគ្គបណ្ដុះបណ្ដាល ផ្តល់ការប្រឹក្សាយោបល់ ដើម្បីអោយអាជីវករ ទាំងអស់បានយល់ដឹងនៅបច្ចេកទេស និងកង្វះខាតក្នុងអាជីវកម្ម។
សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង