ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងការត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

នាព្រឹកថ្ងៃអង្គារ៍ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម «កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងការត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី»។

កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងមកពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាស្នើសុំធាតុចូល និងវឌ្ឍនភាពការងារក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលគ្រោងនឹងប្រារព្ធធ្វើនៅខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើការជំរុញទំនាក់ទំនងធុរកិច្ច និងវិនិយោគរវាងកម្ពុជា និងបណ្ដាប្រទេសនៃសមាជិកគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីផងដែរ។

ចែករំលែក: