ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារការិយាល័យប្រតិបត្តិប្រចាំឆមាសទី១ ឆ្នាំ២០២០

រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារការិយាល័យប្រតិបត្តិប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧកញ៉ាបណ្ឌិតប្រធាន ហ៊ុយ ភៀវ និងមានការចូលរួមជាកិត្តិយសពី លោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធាន លោកហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សា មួយចំនួនទៀត ។

ក្នុងកិច្ចប្រជុំ បានផ្តោតសំខាន់លើការអនុវត្តន៍សកម្មភាពការងារឆមាសទី១ ដែលសមាជិក សមាជិកា បានចូលរួមក្នុងកិច្ចប្រជុំ ជំនួបសំណេះសំណាលជាមួយដៃគូរ។ បន្ថែមពីនេះ បានពិភាក្សាគ្នាអំពីគម្រោងផ្លាស់ប្តូរការិយាល័យសភាពាណិជ្ជកម្មក្នុងបុរីសៀងណាំ មកផ្លូវចុងកៅស៊ូ បន្ទាប់ពីសាងសង់រួចនៅពេលខាងមុខ ហើយសមាជិកបានចុះទៅមើលអាគារថ្មីក្រោយពីប្រជុំចប់ផងដែរ។ជាមួយគ្នានេះ សមាជិក បានលើកយកបញ្ហាផ្សេងៗ មកពិភាក្សាបន្តលើការបោះពុម្ភសៀវភៅ មគ្គុទ្ទេសក៍ពាណិជ្ជកម្មសម្រាប់សភាពាណិជ្ជកម្ម ដែលសភាពាណិជ្ជកម្មកម្ពុជានឹងជួយរៀបចំ។ ជាចំនុចចុងក្រោយ លោកឧកញ៉ាបណ្ឌិតប្រធាន បានលើកពីសារៈប្រយោជន៍របស់សភាពាណិជ្ជក្នុងការជួយវិស័យឯកជន។ ដូច្នេះ ត្រូវរៀបចំគៀងគរ អាជីវករ ពាណិជ្ជករ ដើម្បីបានចូលជាសមាជិកបន្ថែមទៀត។

អត្ថបទ និងរូបភាពដោយ ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ

ចែករំលែក: