ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ លើកទី១ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២

ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តមឧកញ៉ា ងួន ម៉េង តិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ លើកទី១ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ក្រោមអធិបតិភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងវត្តមានសមាជិកសមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងតំណាងបណ្តាសមាគម ក្រុមហ៊ុន រោចក្រ នឹងតំណាងក្រសួងពាក់ព័ន្ធសំខាន់ៗជាច្រើនរូប។
ឯកឧត្តមបណ្ឌិត អ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ លើកទី១ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដែលបានសម្រេចលទ្ធផលតាមរបៀបវារៈដូចខាងក្រោម÷
១-បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
២. បានស្តាប់ពីគោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។
៣. កិច្ចប្រជុំបានឯកភាពកំណត់ថ្ងៃប្រជុំ ដើម្បីបន្តធ្វើការប្រជុំពិភាក្សា នៅថ្ងៃទី០៩ និងបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤៩នាទីព្រឹក ក្នុងបរិយាកាសរីករាយ ទទួលខុសត្រូវខ្ពស់ នឹងយោគយល់គ្នា។

ចែករំលែក: