ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការរៀបចំអាជីវកម្មប្រកបដោយភាពជោគជ័យ

ថ្ងៃព្រហស្បតិ៍១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការរៀបចំអាជីវកម្មប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា សហគ្រិន អាជីវករក្នុងខេត្តជាច្រើនទៀត ។ នាឱកាសនេះក៏មានការប្រគល់សេចក្ដីប្រកាសទទួលស្គាល់លោក កែវ រិទ្ធី ជាប្រធានសាខាសម្ព័នសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តពោធិ៍សាត់ផងដែរ ។

សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

ចែករំលែក: