ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ឯកឧត្តមឧកញ៉ា ឡោ ស៊ុនជាង រួមជាមួយ អនុប្រធាន និង សមាជិកទីប្រឹក្សា បានជួបពិភាក្សាការងារជាមួយតំណាងសមាគមន៍ពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Mitsubishi Corporation ដែលមានការិយាល័យប្រចាំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

នៅថ្ងៃសុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២០
សភាពាណិជ្ជកម្មខេត្តប៉ៃលិន៖ ឯកឧត្តមឧកញ៉ា ឡោ ស៊ុនជាង រួមជាមួយ អនុប្រធាន និង សមាជិកទីប្រឹក្សា បានជួបពិភាក្សាការងារជាមួយតំណាងសមាគមន៍ពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Mitsubishi Corporation ដែលមានការិយាល័យប្រចាំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមឧកញ៉ាប្រធាន បានជម្រាបជូនភ្ញៀវអំពីសក្តានុពលរបស់ខេត្តប៉ៃលិន ដែលផ្តោតសំខាន់ទៅលើដំណាំកសិកម្មដូចជា ដំឡូងមី ស្វាយ មៀនប៉ៃលិន ពោត ជាដើម ក្នុងជំនួបនោះទាំងឯកឧត្តមឧកញ៉ាប្រធាន អនុប្រធាន និងសមាជិកទីប្រឹក្សាមានបំណងចង់ឲ្យខាងតំណាងសមាគមន៍ពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា ជួយផ្តល់ជាមតិយោបល់ណែនាំអំពីបច្ចេកទេស និងសម្ភារៈ នៃការសម្ងួតស្វាយក្នុងខេត្តប៉ៃលិន ដើម្បីវេចខ្ចប់ លក់ទៅក្នុងទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ។
ជាការឆ្លើយតបភាគី តំណាងសមាគមន៍ពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Mitsubishi Corporation ដែលមានការិយាល័យប្រចាំនៅទីក្រុងភ្នំពេញ បានផ្តល់មតិយោបល់ដល់ សភាពាណិជ្ជកម្មខេត្តប៉ៃលិន បន្តធ្វើការទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍ជប៉ុន ដូចជា ជេប៉ិច(JBAC) និង ចៃកា (JICA )ដោយ សមាគមន៍ពាណិជ្ជកម្មជប៉ុន នៅប្រទេសកម្ពុជា និងជួយជំរុញបន្ថែមទៀត ។
ជំនួបបានបញ្ចប់នៅវេលាម៉ោង ១០.៣០ នាទី ដោយភាពរីករាយ និងស្និតស្នាល ។

សម្រួលអត្ថបទដោយ៖ សភាពាណិជ្ជកម្មកម្ពុជា
រូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តប៉ៃលិន

ចែករំលែក: