ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីសម្ពោធជាផ្លូវការ សៀវភៅស ស្តីអំពី ការលើកកម្ពស់ការទទួលបានការអប់រំ និងព័ត៌មានសម្រាប់សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា

នាព្រឹកថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម ពិធីសម្ពោធជាផ្លូវការ សៀវភៅស ស្តីអំពី ការលើកកម្ពស់ការទទួលបានការអប់រំ និងព័ត៌មានសម្រាប់សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា (Enhancing Access to Education and Information for Women Entrepreneurs in Cambodia) របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមអធិបតី ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាថាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និង វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលអញ្ជើញ មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀត។

ចែករំលែក: