ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

នាព្រឹកថ្ងៃចន្ទទី៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន(កម្ពុជា) បានអញ្ជើញចូលរួម ជំនួបពិភាក្សារវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព តាមរយៈប្រព័ន្ធវីដេអូ។ ជំនួបពិភាក្សានេះ តែងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ ដោយមានក្រុមហ៊ុនធំៗរបស់អាមេរិកចូលរួមពិភាក្សា និងស្នើសុំអនុសាសន៍ណែនាំពីសម្តេចតេជោនាយករដ្ឋមន្ត្រី។ ដោយឡែកឆ្នាំ២០២០នេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩ កិច្ចពិភាក្សាត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។

ចែករំលែក: