ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលា ពិគ្រោះយោបល់ស្តីពី"លទ្ធភាពក្នុងការបន្ត និងពង្រីកសកម្មភាពគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី5 ក្នុងខេត្តបាត់ដំបង"នៅសណ្ឋាគារប្រេស៊ីដង់

នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០

លោក ពៅ ជា អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងលោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងសមាជិក បានចូលរួម សិក្ខាសាលា ពិគ្រោះយោបល់ស្តីពី"លទ្ធភាពក្នុងការបន្ត និងពង្រីកសកម្មភាពគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី5 ក្នុងខេត្តបាត់ដំបង"នៅសណ្ឋាគារប្រេស៊ីដង់។
កម្មវិធីនេះរៀបចំឡើងដោយអង្គការ GIZ ដោយមានការចូលរួមពីតំណាងសមាគមអាជីវកម្មនានា និងម្ចាស់អាជីវកម្មមួយចំនួនផងដែរក្នុងខេត្តបាត់ដំបង។

ក្នុងសិក្ខាសាលានេះមានគោលបំណងសំខាន់២គឺ
១. ផ្តល់ព័ត៌មានជូនអ្នកចូលរួមទាក់ទងនឹងគម្រោងក្នុងការបន្ត និងពង្រីកសកម្មភាពគាំទ្រ និងការផ្លាស់ប្តូរផ្សេងៗរបស់កម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(RED)
២. ប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួម ដើម្បីរៀបជាផែនការអនុវត្តសកម្មភាពអោយកាន់តែមានប្រសិទ្ធភាព។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: