ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការ ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ចាម-មណ្ឌលគិរី

ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ មនោរម្យ វីអាយភី សភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី បានរៀបចំពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការ ការរៀបរៀងបោះផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ចាម-មណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី នេះជាការចាប់ផ្ដើមសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលមានក្នុងផែនការសកម្មភាពសភាពាណិជ្ជកម្មមណ្ឌល-ខេត្ត២០២០-២០២២ ក្នុងគោលបំណងផ្សព្វផ្សាយសកក្ដានុពលខេត្តដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បង្ករលក្ខណៈងាយស្រួលក្នុងការទទួលបានព៌ត័មាននានាដើម្បីធ្វើការវិនិយោគផ្ទាល់ទៅកាន់ខេត្តទាំងពីរនេះ ។ ក្នុងឱកាសនោះដែរលោកឧកញ៉ា ហួត ឈឿន ក៏បានអាននូវសមាសភាពប្រធានកិត្តិយសមួយរូប និងសមាជិកទីប្រឹក្សាថ្មីចំនួនបួនរូប ដោយមានការផ្ដល់កិត្តិយសពីឯកឧត្តមឧកញ៉ា ងួន ម៉េងតិច ប្រគល់ជូននូវប័ណ្ណសមាជិកផងដែរ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

ចែករំលែក: