ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

បើកជាផ្លូវការ កិច្ចសហការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តកំពត-កែប

រសៀលថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប មានរៀបចំការបើកជាផ្លូវការ កិច្ចសហការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តកំពត-កែប ក្រោមអធិបតីភាពលោកឧកញ៉ា ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីពាណិជ្ជកម្ម មន្ទីទេសចរណ៍ មន្ទីផែនការ ព្រមទាំងសមាជិក សមាជិកាដែលអញ្ជើញមកពីខេត្តទាំងពីរ ។ លោកប្រធានមន្ទីទេសចរណ៍ក៏ដូចជាមន្ទីពាណិជ្ជកម្ម បានលើកលើងថា ការរៀបរៀង បោះផ្សាយសៀវភៅមគ្គុទេសក៏វិនិយោគខេត្តកំពត-កែបនេះពិតល្អណាស់សម្រាប់ខេត្តដើម្បីផ្សព្វផ្សាយអោយអ្នកវិនិយោគបានដឹងពីសក្ដានុពលដែលមានក្នុងខេត្តហើយលោកត្រៀមខ្លួនសហការាល់ការសំណូមពររបស់សភាពាណិជ្ជកម្ម ។ ដោយលែកលោកប្រធានមន្ទីផែនការបានលើកលើងថាលោកគាំទ្រអោយមានការបោះផ្សាយនេះព្រោះថានៅពេលដែលសៀវភៅនេះចេញផ្សាយនឹងមានអ្នកដឹងអំពីខេត្តទាំងពីរកាន់តែច្រើនលើសពីអ្វីដែលពួកគេធ្លាប់ឮពីមុន ហើយរាល់ផែនការអភិវឌ្ឍន៍ខេត្តនឹងបានបង្ហាញកាន់តែទូលំទូលាយនៅក្នុងសៀវភៅនេះ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មកម្ពុជា

ចែករំលែក: