ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលសហគ្រាស ខ្នាតតូចនិងមធ្យមកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន នៅសភាពាណិជ្ជកម្មខេត្ដស្វាយរៀង

ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលសហគ្រាស ខ្នាតតូចនិងមធ្យមកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ក្រោមអធិបតីភាព លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និង លោក ឡុង សុខុម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្វាយរៀង។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសហគ្រាសខ្នាតតូចនិងមធ្យមចំនួន ១០សហគ្រាសនៅជំវិញខេត្ត។ដោយឡែកការរៀបចំកិច្ចប្រជុំនេះឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម និងការស្វែងយល់ពីបញ្ហាប្រឈមនានាដែលសហគ្រាសកំពុងជួបប្រទះ រួមទាំងជួយពង្រឹងសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដតាមរយៈការផ្លាស់ប្ដូរយោបល់គ្នារវាងសភាពាណិជ្ជកម្មខេត្ដស្វាយរៀង និងសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្ដ ស្វែងរកដំណោះស្រាយ និងជួយសម្រួលដល់ការវិវឌ្ឍន៍នៃសហគ្រាសខ្នាតតូច និងមធ្យមឲ្យកាន់តែមានភាពរីកចម្រើន និងជោគជ័យក្នុងដំណើរអាជីវកម្មរបស់ខ្លួនស្របទៅតាមច្បាប់ ដែលជាឧត្ដមប្រយោជន៍ក្នុងការផ្គត់ផ្គង់ផលិតផលក្នុងខេត្ដ បង្កើតទីផ្សារការងារ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងការប្រកួតប្រជែងផលិតផលបរទេសតាមរយៈការនាំចេញ ។

កិច្ចប្រជុំបញ្ចប់ទៅប្រកបដោយផ្លែផ្កា ហើយដើម្បីរឹតចំណងសាមគ្គីភាព គណអធិបតីព្រមទាំងសមាជិកអង្គប្រជុំបានចូលរួមពិសារអាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយ ។
រូបភាព និងអត្ថបទដោយ៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង

ចែករំលែក: