ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០
លោកឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ព្រមទាំងសមាជិក សមាជិកា និងមានការអញ្ជើញចូលរួមពីលោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយដោយសារទឹកជំនន់ចំនួន ៩០គ្រួសារនៅសង្កាត់ស្រយ៉ូវ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ