ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ប្រធានសភាពាណិជ្ជកម្មខេត្ត ពោធិ៍សាត់នាំយកម៉ាស់ចំនួន 50,000ម៉ាស់ អាល់កុល ចំនួន2,000ដប និងរថយន្ដម៉ាក​ ISUZU PICK UP ១គ្រឿង ឧបត្ថម្ភដល់រដ្ឋបាលខេត្ត ពោធិ៍សាត់

នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២០
លោកឧកញ៉ា ទុយ គី អនុប្រធានសភាពាណិជ្ជ កម្មកម្ពុជា និងជា ប្រធានសភាពាណិជ្ជកម្មខេត្ត ពោធិ៍សាត់ រួមជាមួយ សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅសាលាខេត្តពោធិ៍សាត់ ព្រមទាំងនាំយកម៉ាស់ចំនួន 50,000ម៉ាស់ និង អាល់កុល ចំនួន2,000ដប ឧបត្ថម្ភដល់រដ្ឋបាលខេត្ត ពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការ បង្ការ ការពារ និងទប់ស្កាត់ជម្ងឺ COVID 19 នៅខេត្តពោធិ៍សាត់។
នាឱកាសនេះដែរ លោកឧកញ៉ា ទុយ គី រួមនឹងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ក៏បានឧបត្ថម្ភ រថយន្តម៉ាក ISUZU PICK UP ចំនួន ០១គ្រឿង ដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តពោធិ៍សាត់

ចែករំលែក: