ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាស្តីពីការពង្រឹងតួនាទី និងភារកិច្ចសភាពាណិជ្ជកម្មខេត្ត-ក្រុង

នារសៀលថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចពិភាក្សាស្តីពីការពង្រឹងតួនាទី និងភារកិច្ចរបស់សភាពាណិជ្ជកម្មខេត្ត-ក្រុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីទទួលបន្ទុកពាក់ព័ន្ធរបស់ក្រសួងនិងសភាពាណិជ្ជកម្មកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយផ្តោតទៅលើការជួយពង្រឹងតួនាទី ភារកិច្ច បទបញ្ជាផ្ទៃក្នុង ការគ្រប់គ្រងរដ្ឋបាលរបស់សភាពាណិជ្ជកម្មខេត្ត-ក្រុង ការពង្រឹងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មខេត្តនិងខេត្ត សភាពាណិជ្ជកម្មខេត្តនិងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តនិងសហគមន៍ធុរកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មខេត្តជាមួយក្រសួងពាណិជ្ជកម្ម និងកិច្ចអភិវឌ្ឍន៍សភាពាណិជ្ជកម្មខេត្ត។ កិច្ចពិភាក្សាបានឯកភាពជាគោលការណ៍លើកម្មវិធីចុះពង្រឹងសភាពាណិជ្ជកម្មខេត្ត-ក្រុង រួមគ្នារវាងក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មកម្ពុជា។

 

ចែករំលែក: