ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សារណ:យោគយល់ជាមួយមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណានប្រទេសចិន

នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មខេត្តហ៊ូណានប្រទេសចិន។ អនុស្សារណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ក្នុងការជំរុញនិងពង្រឹងការវិនិយោគ ដោយភាគីទាំងពីរនឹង បង្កើតប្រព័ន្ធនៃការជូនដំណឹងព័ត៌មានជាទៀងទាត់ បង្កើតយន្តការសម្របសម្រួលនិងទំនាក់ទំនង ផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ និងបង្កើតនូវយន្តការថ្មីជួយសម្រួលនិងជំរុញការវិនិយោគ។

ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្នុងឱកាសនៃពិព័រណ៍សម្ភារ:​ និង​ផលិតផល​ឧស្សាហកម្ម​ ខេត្តហ៊ូណាន​ប្រទេសចិនដែលមានអ្នកចូលរួមប្រមាណ ២៦០ នាក់ ដែលរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់ធុរជនចិនសិក្សាស្វែងយល់ពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ក៏ដូចជាចាប់ដៃគូពាណិជ្ជកម្មជាមួយធុរជនកម្ពុជាផងដែរ។





ចែករំលែក: