ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន

ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួម កិច្ចប្រជ៉ំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបាលអាស៊ាន រួមនិងប្រទេសផ្សេងៗនៅទូទាំងពិភពលោក។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាលើប្រធានបទនានាពាក់ព័ន្ធនឹងអាស៊ាន រួមមានដូចជា ការជំរុញអាស៊ាន ៤.០ ទៅក្នុងខ្សែសង្វាក់តម្លៃសាកល សេដ្ឋកិច្ចអាស៊ានប្រកបដោយនិរន្តរភាព ហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម ការតភ្ជាប់អាស៊ាន និងការផ្លាស់ប្តូរឌីជីផល និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម។




ចែករំលែក: