ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បានថ្លែងសុន្ទរកថារាយការណ៍អំពីវឌ្ឍនភាពការងារ និងផែនការយុទ្ធសាស្ត្រក្រុមប្រឹក្សាធុរកិច្ច មហាអនុតំបន់ទន្លេមេគង្គ ជូនថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គ។