ជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន
នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំជំនួបពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន។ ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Roland Ng San Tiong JP ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី-ចិន។ ក្នុងជំនួបនេះមានការចូលរួមពីសំណាក់គណៈប្រតិភូធុរកិច្ចកម្ពុជាចំនួន៤០នាក់ និងគណៈប្រតិភូធុរកិច្ចសឹង្ហបុរី៤០នាក់មកពីចម្រុះវិស័យ។
គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីជាឱកាសចាប់ដៃគូពាណិជ្ជកម្មរវាងគណៈប្រតិភូនៃស្ថាប័នទាំងពីរក្នុងការបង្កើតទំនាក់ទំនងធុរកិច្ច និងស្វែងឱកាសវិនិយោគក្នុងវិស័យសក្កដានុពល។