នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២ និង ៣០នាទីរសៀល នៅសភាពាណិជ្ជកម្មកម្ពុជា និងតាមរយៈអនឡាញហ្ស៊ូម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមជាគណៈអធិតី ថ្លែងសុន្ទរកថាបើក-បិទ កិច្ចប្រជុំតុមូល និងកិច្ចពិភាក្សា ស្តីពី វឌ្ឍនភាព និងផែនការអនាគត នៃ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង កិច្ចពិភាក្សាក្នុងវិស័យសាធារណៈ វិស័យឯកជន រាជធានី-ខេត្ត ក្រុង នឹងលោក Udo Gartner, ប្រធានក្រុមការងារនៃផ្នែកទី៣ តំណាងពី Arise Plus ប្រចាំកម្ពុជា លោក Jame Brew អ្នកសម្របសម្រួលអន្តរជាតិ Arise Plus ប្រចាំកម្ពុជា, លោកស្រី Cristina Novio ប្រធានកម្មវិធី ពាណិជ្ជកម្ម និងថាមពលផ្នែកឯកជន និងប្រតិភូសហភាពអ៊ឺរ៉ុប (EU) ប្រចាំកម្ពុជា, លោក Till Ahnert ប្រធានគម្រោង Arise Plus ប្រចាំកម្ពុជា, ព្រមទាំងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នឹងវត្តមានតំណាងពី Arise Plus ប្រចាំកម្ពុជា និងឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា សហប្រធានក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកជន នឹងសហប្រធាននៃក្រុមការងារបច្ចេកទេសទាំង៨ នៃយន្តការភាពជាដៃគូគយនិងពន្ធដារ និងតំណាងចូលរួមមកពីសភាពាណិជ្ជកម្មរាជធានីខេត្ត ក្រុង ទាំង១៧ ទូទាំងប្រទេស ព្រមទាំងវត្តមានព្រមទាំង ឯកឧត្តម លោជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សមាជិក តាមក្រុមការងារទាំង១៣វិស័យនៃសភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE Plus ប្រចាំកម្ពុជា, សរុបអ្នកចូលរួមប្រមាណ១០០នាក់ ដែលបានចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម។
ក្នុងកិច្ចប្រជុំនារសៀលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីទទួលបានចំណេះដឹង ពីការចែករំលែក បទពិសោធន៍ ព័ត៌មានផ្សេងៗ របស់អ្នកជំនាញអន្តរជាតិដែលបានធ្វើបទបង្ហាញ ជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សហប្រធាន និងសមាជិកសមាជិកា ក្រុមការងារទាំងអស់ ជាពិសេសសភាពាណិជ្ជកម្មរាជធានីខេត្តក្រុងទាំង១៧ ក្នុងចំណុចសំខាន់ៗរួមមាន៖
១.ពិនិត្យ/វិភាគពីស្ថានភាពបច្ចុប្បន្ន នៃដំណើរការកិច្ចពិភាក្សារដ្ឋាភិបាល-ផ្នែកឯកជន (PPD) ពិសេសនៅកម្រិតថ្នាក់ខេត្ត នៅកម្ពុជា ឧ. វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សមាគមធុរកិច្ច (ថ្នាក់ជាតិ ថ្នាក់ខេត្ត និងតាមវិស័យ) ដែលពាក់ព័ន្ធនឹងសហគ្រាសធុនតូច-មធ្យម (SMEs) និងការនាំចេញ
២. ចែករំលែកបទពិសោធន៍នៃការអនុវត្តវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ពីប្រទេស ផ្សេងៗ ដែលមានបរិបទប្រហាក់ប្រហែលនឹងប្រទេស កម្ពុជា ពិសេសពាក់ព័ន្ធ លទ្ធផល ភាពជាម្ចាស់ ការផ្សព្វផ្សាយ និងនិរន្តរភាព
៣. ពិភាក្សាពីទិសដៅបន្តក្នុង២០២៣ និងបន្តក្នុងទិសដៅអនាគត ចំពោះ សំណូមពរ និងអនុសាសន៍ ផ្តោតលើកិច្ចពិភាក្សាវិស័យសាធារណៈ-វិស័យឯកជន (PPD) កម្រិតថ្នាក់ខេត្ត។
កិច្ចប្រជុំតុមូលនិងពភាក្សាពិគ្រោះយោបល់នេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា នឹងទទួលបានលទ្ធផលល្អគួជាទីមោទនៈ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.