កិច្ចប្រជុំក្រុមការងារ ក្រុម "ឋ” "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "L" "Health" of the Government-Private Sector Forum.
———
នៅព្រឹកថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ឋ” "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំដោយ សហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារ "ឋ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធដៃលជាសមាជិក សមាជិកានៃក្រុមការងារ "ឋ" តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ឋ" ជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមក្នុងវិស័យសុខាភិបាល ដែលស្នើឡើងដោយផ្នែកឯកជន។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួន ១២ចំណុច រួមមាន÷ ១, វិញ្ញាបនបត្រអនាម័យផលិតផលចំណីអាហារ, ២, ការលុបទិដ្ឋាការឱសថដោយមិនបានជូនដំណឹងដល់ក្រុមហ៊ុនឯកជន, ៣, បញ្ហាទាក់ទងនឹងសេចក្តីជូនដំណឹងលេខ ៦៨១៨ អបស/ឱសបស របស់ក្រសួងសុខាភិបាល, ៤, បញ្ហាផ្នែកពន្ធដារសម្រាប់វិស័យសុខាភិបាល, ៥, នីតិវិធី និងបែបបទក្នុងការស្នើសុំអាជ្ញាបណ្ណបើកសាលាពេទ្យ ឬបើកសាខាបន្ថែមនៅតាមខេត្ត, ៦, ការកំណត់ម៉ោងលឿនពេកក្នុងប្រព័ន្ធអនឡាញសំរាប់ការបង់ប្រាក់ចូលក្រសួងសុខាភិបាល រួមនឹងបញ្ហាប្រឈមចំនួន ៦ចំណុច ផ្សេងទៀតផងដែរ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជន ដោយយកចិត្តទុកដាក់ និងទទួលបាននូវលទ្ធផលដែលអាចទទួលយកបានទាំងសងខាង។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc