ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំតុមូលស្តីពីអន្តរកាលថាមពលអាស៊ី

កិច្ចប្រជុំតុមូលស្តីពីអន្តរកាលថាមពលអាស៊ី

ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៖ នារសៀលថ្ងៃ ចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯឧត្តម ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាលេខាធិការនៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំតុមូលស្តីពីអន្តរកាលថាមពល នៃសហគមន៍អាស៊ីបញ្ចេញឧស្ម័នសូន្យ។ កិច្ចប្រជុំនេះ រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា និងមានការចូលរួមពីស្ថាប័នអន្តរជាតិ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនផ្សេងៗ ក្នុងវិស័យថាមពលពីប្រទស អាស៊ាន ជប៉ុន និងអូស្ត្រាលី។

គោលបំណងនៃ កិច្ចប្រជុំតុមូលនេះ គឺដើម្បី

ប្រមូលធាតុចូលអំពីវឌ្ឍនភាព គោលនយោបាយ បញ្ហាប្រឈមនៃអន្តរកាលថាមពលនៅតាមបណ្តាប្រទេសអាស៊ី និង តួនាទីរបស់សហគមន៍អាស៊ីបញ្ចេញឧស្ម័នសូន្យ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់វិស័យឯកជន ការវិនិយោគ និងភាពច្នៃប្រឌិត ក្នុងការពង្រឹង ទំនាទំនងរដ្ឋនិងឯកជន និងការឈានទៅដល់ការសម្រេចគោលដៅបញ្ចេញឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០។

ចែករំលែក: