ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ក” "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ក” "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Private Sector Working Group Meeting, group "A" "Agriculture and Agro Industry" of the Government-Private Sector Forum.

———

នៅរសៀលថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ក” "ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធិថា សហប្រធានក្រុមការងារ "ក" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ក" ផ្នែកឯកជន, តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, តំណាងសមាគមវិនិយោគិនកម្ពុជា, តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ "ក" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនចំនួនរួមមាន÷ ១, សំណើសុំឱ្យធនាគារជាតិនៃកម្ពុជាបន្ធូរបន្ថយនីតិវិធីដល់ការកែច្នៃកសិផលក្នុងស្រុក, ២, សំណើសុំឱ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដល់ការកែច្នៃកសិផលក្នុងស្រុក, ៣,ការផ្គូរផ្គងរវាងអ្នកទទួលទិញផលិតផលកសិកម្ម និងអ្នកផ្គត់ផ្គង់ដោយផ្ទាល់, ៤, ផលពិបាកក្នុងការទទួលបានកម្ចីពីធនាគារសហគ្រាសធុនតញច និងមធ្យមសម្រាប់វិស័យកសិកម្ម , ៥, ការដាក់លក់ផលិតផលក្នុងស្រុកក្នុងផ្សារទំនើបមាននីតិវិធីច្រើន និងស្មុគស្មាញ , ៦, សំណើសុំបន្តសុពលភាពការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យកសិកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: