ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ» ក្នុងគោល បំណងជួយគាំទ្រដល់សហគ្រិន អ្នកផលិតក្នុងស្រុក ឱ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងម៉ាកយីហោ និង ការបង្កើតមាតិកាប្រកបដោយគុណភាពនឹង ក្លាយជាកត្តាសំខាន់ ក្នុងការជួយឱ្យផលិតផលខ្មែរកាន់តែមានសមត្ថភាព ប្រកួតប្រជែងទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិតាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពីក្រសួង សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារដុំលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។
ទំព័រដើម
វីដេអូ
ចូលជាសមាជិក
