ចូលជាសមាជិក        |        ខ្មែរ    EN

វីដេអូ

ទំព័រដើម វីដេអូ

អ្នកឧកញ៉ា ភួ វាសនា ដឹកនាំប្រតិភូសភាពាណិជ្ជកម្ម បំពេញទស្សនកិច្ចនៅអូស្ត្រាលី

សេចក្តីរាយការណ៍ពីលទ្ធផលនៃដំណើរទស្សនកិច្ចពាណិជ្ជកម្ម ទៅកាន់ទីក្រុងមែលម៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ចាប់ពី ថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ 
.........................................................................
ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំគណប្រតិភូចំនួន14រូប ទៅបំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមពីប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង។
តាមរយៈសកម្មភាពនៃដំណើរទស្សនកិច្ចខាងលើនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងទិសដៅដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែជំរុញឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការបន្តពង្រឹងទំនាក់ទំនងលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយបណ្តាប្រទេសនានា និងដើម្បីឱ្យសមាជិក សមាជិកា ដែលស្ថិតក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ទទួលបានបទពិសោធន៍ និងចំណេះដឹងបន្ថែមទៀតដែលអាចយកទៅអភិវឌ្ឍន៍ក្នុងអាជីវកម្មប្រកបដោយភាពជោគជ័យ និងក្នុងការពង្រីកភាពជាដៃគូក្រៅប្រទេស ជំរុញការផ្លាស់ប្តូរវិនិយោគ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្ដរជាតិ៕
វីដេអូដោយ៖ CNC

ចែករំលែក: