ចូលជាសមាជិក        |        ខ្មែរ    EN

វីដេអូ

ទំព័រដើម វីដេអូ

សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បោះឆ្នោតជ្រើសរើសបង្រ្គប់សមាជិកថ្មីបាន ៧រូប

វីដេអូ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំ «ពិធីបោះឆ្នោតជ្រើសរើសបង្រ្គប់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ 
ជាមួយគ្នានេះផងដែរ ការបោះឆ្នោតមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញជាច្រើន ដើម្បីចូលរួមបោះឆ្នោតសម្រាប់ពិធីដ៏សំខាន់នេះ។
ជាលទ្ធផល អង្គបោះឆ្នោតចំនួន ៩០រូប ក្នុងចំណោម ៩៣រូប បានចូលរួមបោះឆ្នោតគាំទ្រយ៉ាងលើសលប់ និងបានជ្រើសរើស សមាជិកជ្រើសតាំងថ្មីចំនួន ៧រូប ដែលជាអ្នកជំនួញមានបទពិសោធន៍ សមត្ថភាព និងថាមពលក្នុងការចូលរួមចំណែកជំរុញវិស័យឯកជន រួមមាន៖
១. អ្នកឧកញ៉ា ជាម ឃុនណាត
២. អ្នកឧកញ៉ា តេង ហឿង
៣. អ្នកឧកញ៉ា អ៊ឹង លីហេង
៤. លោកជំទាវ ភឹម សំភ័ស
៥. អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ
៦. អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន
៧. ឧកញ៉ាបណ្ឌិត អន ប៊ុនហាក់

ចែករំលែក: