ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ហ្រ្គេន ឆាយណា ឡាយហ្វ៍ អុិនសួរេន ម.ក

នារសៀល ថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ លោក ទី គាន់ឈឹង (Tee Kuan Cheong) នាយកប្រតិបត្តិនៃហ្រ្គេន ឆាយណា ឡាយហ្វ៍ អុិនសួរេន ម.ក ដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា។

លោក ទី គាន់ឈឹង (Tee Kuan Cheong) បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលបានអនុញ្ញាត ឲ្យក្រុមហ៊ុនហ្រ្គេន ឆាយណា ឡាយហ្វ៍ អុិនសួរេន ម.ក ក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ។ លោក ទី គាន់ឈឹង (Tee Kuan Cheong) មានប្រសាសន៍បន្ថែមថា ក្នុងនាមជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា លោកមានសោមនស្សក្នុងការចូលរួមចំនែក និងផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងជាក្រុម និង ធានារ៉ាប់រងជាបុគ្គល ដោយផ្តល់នូវអត្ថប្រយោជន៍បញ្ចុះតម្លៃ ១០% លើបុព្វលាភធានារ៉ាប់រងដំបូង សម្រាប់សមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ទី គាន់ឈឹង (Tee Kuan Cheong) នាយកប្រតិបត្តិនៃហ្រ្គេន ឆាយណា ឡាយហ្វ៍ អុិនសួរេន ម.ក ដែលជាសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជួយគាំទ្រដល់សកម្មភាពរបស់សភាពាណិជ្ជកម្មកម្ពុជាដើម្បីផលប្រយោជន៍រួមរបស់វិស័យឯកជន។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និង សមាជិកសមាជិកាទាំងអស់របស់សភាពាណិជ្ជកម្មកម្ពុជា ។

ជំនួបពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។

​​​​​​​

ចែករំលែក: