ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាស្តីពី ការពង្រឹងការងារកម្មសិទ្ធិបញ្ញា

សិក្ខាសាលាស្តីពី ការពង្រឹងការងារកម្មសិទ្ធិបញ្ញា

Workshop on​ Intellectual Property Rights Enforcement.

———

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី នៅសាលាជាតិគយ, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី សិក្ខាសាលាស្តីពី ការពង្រឹងការងារកម្មសិទ្ធិបញ្ញា ដែលជារៀបចំឡើងដោយអង្គការគយពិភពលោក ក្រោមការសម្របសម្រួលពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលដឹកនាំដោយ លោក សុខ សុវិទ្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ជើងសារគយ រួមនឹងតំណាងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បី៖

១. ផ្តល់ និងទទួលចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងអំពីសុខភាព សុវត្ថិភាព និងការគ្រប់គ្រងហានិភ័យនៃកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ និង

២. ពិភាក្សាលម្អិត និងកែលម្អផែនការសកម្មភាពរបស់ខ្លួនផងដែរ។

សូមជម្រាបជូនថា សម្រាប់ប្រព័ន្ធកត់ត្រាកម្មសិទ្ធិបញ្ញា (Property Right Recordation System) បម្រើឱ្យគោលបំណងដូចខាងក្រោម៖

- សម្រាប់អ្នកដាក់ពាក្យ (ម្ចាស់ IP/អ្នកកាន់សិទ្ធិ/តំណាង)៖ វាអនុញ្ញាតឱ្យមានការកត់ត្រាព័ត៌មានអំពីកម្មសិទ្ធិបញ្ញា (IP) និង/ឬ សិទ្ធិផ្តាច់មុខរបស់គេបានយ៉ាងងាយស្រួល ដែលអនុញ្ញាតឱ្យគេធ្វើការជាមួយគយ ដើម្បីការពារផលប្រយោជន៍របស់គេនៅពេលដែលទំនិញនាំចូល/នាំចេញ ដែលរំលោភលើសិទ្ធិទាំងនោះ

- សម្រាប់មន្ត្រីគយ៖ វាបានផ្តល់ព័ត៌មានយ៉ាងចាំបាច់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា និងសិទ្ធិផ្តាច់មុខ ដែលបម្រើជាមូលដ្ឋានសម្រាប់ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងដោះស្រាយការនាំចូល ឬនាំចេញទំនិញដែលមានការរំលោភបំពានកម្មសិទ្ធិបញ្ញា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

ចែករំលែក: