នារសៀលថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ១១ ខែតុលា ឆ្នាំ២០២១ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ នៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ឧត្តម បណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធនានា។កិច្ចប្រជុំនេះធ្វើឡើងដើម្បី អនុម័តការងារចាំបាច់មួយចំនួននៃគ.ជ.ស.ព និងសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ ២០២២-២០២៥ ព្រមទាំងបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពអនុវត្ត កិច្ចសម្រួលពាណិជ្ជកម្មជាមួយអង្គការពាណិជ្ជកម្មពិភពលោក ជំនួយ និងគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍លើកិច្ចសម្រួលពាណិជ្ជកម្ម។