ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការជាមួយភាគីហ្វីលីពីន

នាព្រឹកថ្ងៃ ពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អ៊ីម៉ា សានេ (Emma R. Sarne) អគ្គកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់លើ ការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ និងការចុះអនុស្សារណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅចុងឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអគ្គរដ្ឋទូត ថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្ម និងធុរជនរបស់ប្រទេសទាំងពីរ។

ចែករំលែក: