ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាអាជីវកម្ម​ស្ដីពី​ កិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនដេីម្បីលេីកកម្ពស់សហគ្រាសធុនមីក្រូ​ តូច​ និងមធ្យមក្នុងខេត្តបាត់ដំបង

នាថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត​ ទោស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១សិក្ខាសាលាអាជីវកម្ម​ស្ដីពី​ កិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនដេីម្បីលេីកកម្ពស់សហគ្រាសធុនមីក្រូ​ តូច​ និងមធ្យមក្នុងខេត្តបាត់ដំបង
​ សភាពាណិជ្ជកម្មខេត្តបាត់ដំបង​បានសហការជាអង្កការ GIZ បានរៀបចំសិក្ខាសាលាអាជីវកម្ម​ស្ដីពី​ កិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនដេីម្បីលេីកកម្ពស់សហគ្រាសធុនមីក្រូ​ តូច​ និងមធ្យមក្នុងខេត្តបាត់ដំបង ដោយមានការអញ្ជេីញចូលរួមពីសមាជិក​សភាពាណិជ្ជកម្មខេត្ត​ អាជីវករ​ ម្ចាស់អាជីវកម្ម​ ម្ចាសសហគ្រាស​/ក្រុមហ៊ុន នានា​ សរុប៧៦នាក់ក្នុងខេត្តបាត់ដំបង​ នៅសណ្ឋាគារខេមរាបាត់ដំបងមួយ។
​ ​ក្នុងនោះលោក​ ពៅ​ ជា​ អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ តំណាងឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់​ដំបង​ក៏បានបង្ហាញពីបេសកកម្ម​ តួនាទីភារ:កិច្ច​ ផែនការសកម្មភាព​ និងអត្ថប្រយោជន៍ចូលជាសមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ បន្ទាប់មកយេីងក៏មានសកម្មភាពពិគ្រោះយោបល់ជាក្រុមតូច​ និងប្រមូលគំនិតមតិយោបល់​ និងកត្តាប្រឈមផ្សេងៗពីម្ចាស់អាជីវម្មដេីម្បីពិភាក្សារកដំណោះស្រាយផងដែរ​។
​ គោលំណងក្នុងកម្មសិក្ខាសាលានេះគឺ:
-តភ្ជាប់ម្ចាស់អាជីវកម្ម​ សហគ្រាសទៅនឹងសភាពាណិជ្ជកម្មដែលជាតំណាងវិស័យឯកជនក្នុងខេត្ត
-បង្ហាញពីតួនាទី​ និងសកម្មភាពគាំទ្ររបស់សភាពាណិជ្ជកម្មខេត្តក្នុងការលេីកកម្ពស់អាជីវកម្មក្នុងខេត្ត
-ប្រមូលធាុចូលបន្ថែមសម្រាប់រៀបចំផែនការសកម្មភាព​ និងយុទ្ធសាស្រ្តរបស់សភាពាណិជ្ជកម្មខេត្តឆ្នាំ២០២១
-បង្កេីត​ និងពង្រឹងទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម​ និងម្ចាស់អាជីវកម្ម​ ព្រមទាំងម្ចាស់អាជីវកម្ម​ និងសភាពាណិជ្ជកម្មខេត្ត​។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

ចែករំលែក: