នាថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១សិក្ខាសាលាអាជីវកម្មស្ដីពី កិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនដេីម្បីលេីកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងខេត្តបាត់ដំបង
សភាពាណិជ្ជកម្មខេត្តបាត់ដំបងបានសហការជាអង្កការ GIZ បានរៀបចំសិក្ខាសាលាអាជីវកម្មស្ដីពី កិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនដេីម្បីលេីកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងខេត្តបាត់ដំបង ដោយមានការអញ្ជេីញចូលរួមពីសមាជិកសភាពាណិជ្ជកម្មខេត្ត អាជីវករ ម្ចាស់អាជីវកម្ម ម្ចាសសហគ្រាស/ក្រុមហ៊ុន នានា សរុប៧៦នាក់ក្នុងខេត្តបាត់ដំបង នៅសណ្ឋាគារខេមរាបាត់ដំបងមួយ។
ក្នុងនោះលោក ពៅ ជា អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងក៏បានបង្ហាញពីបេសកកម្ម តួនាទីភារ:កិច្ច ផែនការសកម្មភាព និងអត្ថប្រយោជន៍ចូលជាសមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបង។ បន្ទាប់មកយេីងក៏មានសកម្មភាពពិគ្រោះយោបល់ជាក្រុមតូច និងប្រមូលគំនិតមតិយោបល់ និងកត្តាប្រឈមផ្សេងៗពីម្ចាស់អាជីវម្មដេីម្បីពិភាក្សារកដំណោះស្រាយផងដែរ។
គោលំណងក្នុងកម្មសិក្ខាសាលានេះគឺ:
-តភ្ជាប់ម្ចាស់អាជីវកម្ម សហគ្រាសទៅនឹងសភាពាណិជ្ជកម្មដែលជាតំណាងវិស័យឯកជនក្នុងខេត្ត
-បង្ហាញពីតួនាទី និងសកម្មភាពគាំទ្ររបស់សភាពាណិជ្ជកម្មខេត្តក្នុងការលេីកកម្ពស់អាជីវកម្មក្នុងខេត្ត
-ប្រមូលធាុចូលបន្ថែមសម្រាប់រៀបចំផែនការសកម្មភាព និងយុទ្ធសាស្រ្តរបស់សភាពាណិជ្ជកម្មខេត្តឆ្នាំ២០២១
-បង្កេីត និងពង្រឹងទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្ម ព្រមទាំងម្ចាស់អាជីវកម្ម និងសភាពាណិជ្ជកម្មខេត្ត។
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង