នាថ្ងៃចន្ទ ១ កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
ឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា ព្រមទាំងសមាជិក សមាជិកា និង សប្បុរសជន បាននាំយកអំណោយជូនដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការយោគភូមិភាគទី៥ នៅបញ្ជាការដ្ឋានយោគភូមិភាគទី៥ ហេីយបន្តយកជូនដល់លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្នុងការចូលរួមទប់ស្កាត់ ជំងឺកូវីត-១៩ក្នុងខេត្តបាត់ដំបង។
អំណោយរួមមាន:
១.អង្ករ ចំនួន៣តោន
២.មី ចំនួន១៥០កេស
៣.ម៉ាស ចំនួន៣០,០០០ សន្លឹក
៤.ជែលលាងដៃសំលាប់មេរោគ ចំនួន៤០០ដប
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង