BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ប្រធាន​សភាពាណិជ្ជកម្មខេត្តបាត់ដំបង​ និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជាបាននាំយកអំណោយជូនដល់មេបញ្ជាការរងកងទ័ពជេីងគោក​ និងជាមេបញ្ជាការយោគភូមិភាគទី៥​ នៅបញ្ជាការដ្ឋានយោគភូមិភាគទី៥ និង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​

នាថ្ងៃចន្ទ ១ កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស​.២៥៦៤
ត្រូវនឹងថ្ងៃទី១២​ ខែមេសា ឆ្នាំ២០២១

​ ឧកញ៉ា​ ភួ​ វាសនា​ ប្រធាន​សភាពាណិជ្ជកម្មខេត្តបាត់ដំបង​ និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា​ ព្រមទាំងសមាជិក​ សមាជិកា​ និង​ សប្បុរសជន​ បាននាំយកអំណោយជូនដល់ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឯក​ សំអូន​ មេបញ្ជាការរងកងទ័ពជេីងគោក​ និងជាមេបញ្ជាការយោគភូមិភាគទី៥​ នៅបញ្ជាការដ្ឋានយោគភូមិភាគទី៥​ ហេីយបន្តយកជូនដល់លោក​ កាក់​ សិលា​ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ ក្នុងការចូលរួមទប់ស្កាត់ ជំងឺកូវីត-១៩ក្នុងខេត្តបាត់ដំបង។

​ អំណោយរួមមាន:
១.អង្ករ​ ចំនួន៣តោន
២.មី​ ចំនួន​១៥០កេស
៣.ម៉ាស​ ចំនួន៣០,០០០​ សន្លឹក
៤.ជែលលាងដៃសំលាប់មេរោគ​ ចំនួន៤០០ដប
អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

Share: