ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សា លើសំណើរបស់សភាពាណិជ្ជកម្មកម្ពុជាចំនួន៣ធំៗ៖ ១)សំណើសុំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន ២)សំណើសុំបង្កើតយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មមណ្ឌលរាជធានី-ខេត្ដ (៣) សំណើសុំរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង មានការចូលរួមពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា រួមនិងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចពិភាក្សាផ្តោតទៅលើរបៀបវារៈចំនួនបីគឺ៖

១)សំណើសុំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសជប៉ុន តាមការស្នើសុំរបស់វិនិយោគិនជប៉ុន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា

២)សំណើសុំបង្កើតយន្តការភាពជាដៃគូរវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មមណ្ឌលរាជធានី-ខេត្ត ដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅតាមបណ្តាររាជធានី-ខេត្ត និងបង្កើនប្រសិទ្ធភាព ដោះស្រាយបញ្ហាបានទាន់ពេលវេលា

៣) សំណើសុំរៀបចំការបោះឆ្នោតជ្រើសរើស ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យសម្រាប់អាណត្តិបន្ត ដោយហេតុថាអតីតប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានទទួលមរណភាព។

អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសលើសំណើនីមួយៗ ដោយផ្អែកលើបទដ្ឋានច្បាប់និងបទបញ្ញត្តិជាធរមាន និងបានបញ្ចប់ទៅប្រកបដោយលទ្ធផលផ្លែផ្កា ដោយបានឯកភាពលើនីតិវិធីសម្រាប់អនុវត្តសំណើទាំងបីខាងលើ។

ចែករំលែក: