(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឈ” "ផ្នែកស្រូវ អង្ករ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឈ" ផ្នែកឯកជន, ក្រុមការងារសហព័ន្ធស្រូវអង្ករ, តំណាងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា, តំណាងសមាគមកសិកម្មទំនើប, តំណាងរោងម៉ាស៊ីនកិន ស្រូវឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ឈ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបន្តពិគ្រោះ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យស្រូវ និងអង្ករថ្មីបន្ថែមទៀត ដើម្បីដាក់ស្នើសុំ ដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានបន្តដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷
១, ដើមទុនកម្ចីបន្ថែមសម្រាប់ទិញស្រូវ
២, ភាពមិនប្រក្រតី និងអសង្គត់ភាពនៃលទ្ធផលជញ្ជឹងថ្លឺងរថយន្ត
៣, បញ្ហាតម្លៃក្នុងការលើកដាក់ទូកុងតឺន័រនៅកំពង់ផែ
៤, បញ្ហាទីផ្សារ
៥, ស្តង់ដារជាតិរួមក្នុងការវាយតម្លៃគុណភាពស្រូវ,
៦, បញ្ហាប្រព័ន្ធធារាសាស្រ្ត និងពូជស្រូវសម្រាប់ដាំដុះ,
៧, ការត្រៀមលក្ខណៈសម្រាប់វិធានការការពារសុវត្ថិភាពស្តីពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប
សម្រាប់អង្ករកម្ពុជា,
៨. ការប្រែប្រួលតម្លៃស្រូវ និងប្រាក់ចំណូលរបស់កសិករ,
៩. ការប្រកួតប្រជែងផ្នែកតម្លៃរវាងអង្ករកម្ពុជា និងបរទេស រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:២០នាទីល្ងាច ក្នុងបរិយាកាសរីករា និងយោគយល់គ្នា។















ចូលជាសមាជិក
