ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ជំនួបសម្តែងការគួរសមរវាងសភាពាណិជ្ជកម្មកម្ពុជា និង មន្ទីរសម្រាកព្យាបាលអន្តរជាតិស៊ីងមេដ

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកនៃសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូមកពី មន្ទីរសម្រាកព្យាបាលអន្តរជាតិស៊ីងមេដ ដឹកនាំដោយ ជំទាវ ឧកញ៉ា ពិន នេត្រា ប្រធានក្រុមប្រឹក្សាភិបាល ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីលទ្ធភាពពង្រឹងកិច្ចសហការក្នុងវិស័យសុខាភិបាល។ 
ជំនួបនេះបានផ្តោតសំខាន់លើការស្វែងរកឱកាសក្នុងការផ្តល់ សេវា និងអត្ថប្រយោជន៍ផ្នែកសុខាភិបាលជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងការពិភាក្សាអំពីលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីកំណត់ក្របខណ្ឌ និងទិសដៅនៃកិច្ចសហការរវាងភាគីទាំងពីរ។ 
ភាគីទាំងពីរក៏បានពិភាក្សាអំពីវិស័យ និងសកម្មភាពដែលមានសក្តានុពលសម្រាប់ការអនុវត្តរួម ព្រមទាំងបានផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ ដើម្បីធានាឱ្យកិច្ចសហការនាពេលខាងមុខអាចឆ្លើយតបទៅនឹងតម្រូវការ និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងជូនដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា។ 
សភាពាណិជ្ជកម្មកម្ពុជា សូមស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ មន្ទីរសម្រាកព្យាបាលអន្តរជាតិស៊ីងមេដ ក្នុងការស្វែងរកកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា។ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការបន្តពិភាក្សា និងជំរុញការរៀបចំក្របខណ្ឌសហការដែលមានភាពច្បាស់លាស់ និងអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សមាជិក និងសហគមន៍ធុរកិច្ចកម្ពុជា។

ចែករំលែក: