ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន  ក្រោមអធិបតីភាពសហប្រធានទាំងពីរគឺ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសហប្រធានក្រុមការងារ "ខ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល, អនុសហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន​, តំណាងសមាគម និងក្រុមហ៊ុនឯកជន ជាតិ-អន្តរជាតិ ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាច្រើនទៀតផងដែរ។  
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនជាវិនិយោគិន អ្នកធុរកិច្ចក្នុងវិស័យទេសចរណ៍។​
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមរបស់ផ្នែកឯកជន ចំនួន ១១ បញ្ហាដែលរួមមាន៖ 
១. ការភ្ជាប់ទំនាក់ទំនង និងភាពងាយស្រួលធ្វើដំណើរ (តាមផ្លូវគោក អាកាស ទឹក ដែក និងទិដ្ឋាការ)
២. កម្មវិធី និងពិធីបុណ្យនានា
៣. ការកសាងម៉ាកសញ្ញា ការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនង
៤. ការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍
៥. ផលិតផលទេសចរណ៍ និងការអភិវឌ្ឍន៍តំបន់គោលដៅទេសចរណ៍របស់កម្ពុជា 
​៦. ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍
៧. បរិយាកាសវិនិយោគ និងធុរកិច្ច
៨. អភិបាលកិច្ច ស្តង់ដារ និងការអនុវត្តច្បាប់
៩.ការសម្របសម្រួលរវាងរដ្ឋ និងឯកជន
១០. ការគ្រប់គ្រងសមិទ្ធកម្ម
១១. ប្រាក់ឈ្មួលអប្បបរមាជាតិ សម្រាប់វិស័យទេសចរណ៍
ជាលទ្ធផល កិច្ចប្រជុំសម្រេចជារូមរវាងសហប្រធានទាំងពីរ ចំពោះដំដោះស្រាយរាល់បញ្ហារបស់វិស័យឯកជនដែលបនលើកឡើងទាំងនេះ។ 
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

ចែករំលែក: