ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពី “ យុទ្ធសាស្រ្តការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល ”

ការក្លែងបន្លំទិន្នន័យ ការលួចយកព័ត៌មាន និងការវាយប្រហារផ្សេងៗតាមប្រព័ន្ធអនឡាញ នៅតែជាបញ្ហាប្រឈមដ៍៏សំខាន់មួយសម្រាប់អាជីវកម្មក្នុងយុគសម័យឌីជីថល។ 
????តើលោកអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការស្វែងយល់ពីយុទ្ធសាស្រ្តការពារគណនី និងទិន្នន័យអាជីវកម្ម ក៏ដូចជារបៀបប្រើប្រាស់ឧបករណ៍ឌីជីថល និងបញ្ញាសិប្បនិមិត្ត AI ដើម្បីបង្កើនផលិតភាពអាជីវកម្ម?
សភាពាណិជ្ជកម្មកម្ពុជា សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់មកចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីស្តីពី៖ “យុទ្ធសាស្រ្តការពារ និងបង្កើនផលិតភាពអាជីវកម្មក្នុងយុគសម័យឌីជីថល”។
???? តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកអ្នកនឹងទទួលបានចំណេះដឹង និងជំនាញសំខាន់ៗជាច្រើនដូចជា៖
✅ ការរៀបចំ និងគ្រប់គ្រងឯកសារតាមប្រព័ន្ធឌីជីថល ឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព
✅ ការប្រើប្រាស់ឧបករណ៍ឌីជីថល 
✅ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងយុទ្ធសាស្ត្រនាំមុខសម្រាប់អាជីវកម្ម
✅ វិធីសាស្រ្តការពារគណនី និងទិន្នន័យផ្សេងៗក្នុងប្រព័ន្ធឌីជីថល 
✅ ការរៀបចំផែនការអនុវត្ត និងបង្កើតផែនការការពារសម្រាប់អាជីវកម្ម
✅ ការអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញ និងមានបទពិសោធន៍
???? សិក្សា និងអនុវត្តផ្ទាល់ជាមួយវាគ្មិនជំនាញ
????‍????លោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media
???? ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦
???? ម៉ោង ៨:០០ ព្រឹក – ៥:០០ រសៀល
???? មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី១៥
✍️ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ QR កូដ ឬចុចតាមលីងខាងក្រោម៖
https://forms.gle/syoKmVgaXJLzHRBt8
???? សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា លេខទូរស័ព្ទ៖ ០១២ ២៨៩ ១៨៩
✍️ សម្រាប់របៀបវារៈនៃកម្មវិធី សូមចូលទៅកាន់លីងខាងក្រោម៖
https://surl.li/frzwwr
សហការរៀបចំដោយ៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុន BKD Academy
គាំទ្រដោយ៖ សហគ្រិនខ្មែរ
Diamond Sponsors: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីងខេមបូឌា ម.ក និងធនាគារប្រៃសណីយ៍កម្ពុជា ក.អ
In-Kind Support: កំពង់ផែស្វយ័តភ្នំពេញ

ចែករំលែក: