ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់ ប្រទេស​​វៀតណាម ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី

រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់​កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម​កម្ពុជា បំពេញទស្សនកិច្ចធុរកិច្ច​នៅ
ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ជួយ​
គាំទ្រដល់ក្របខណ្ឌទូលាយនៃទំនាក់ទំនងទ្វេភាគី ផ្អែក​លើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ និងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមកាល​ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ​កន្លង​ទៅ។ ស្រប​តាម​ការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីទំហំ ២០ ពាន់លានដុល្លារ បេសកកម្មធុរកិច្ច​នេះ​គឺជាកាតាលីករមួយ រួម​ចំណែក​ពង្រឹងកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពង្រីកភាពជាដៃគូពាណិជ្ជកម្មឆ្លងដែន និង ស្វែងរកឱកាសវិនិយោគថ្មីៗរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញ​ចូលរួម​កម្មវិធី
សំខាន់ៗដូចខាងក្រោម៖
១) កិច្ចពិភាក្សា និងការផ្គូផ្គងធុរកិច្ច (B2B)៖ សម្របសម្រួលកិច្ចប្រជុំផ្គូផ្គងអាជីវកម្ម និងកម្មវិធីជួបជុំបណ្តាញទំនាក់ទំនងកម្រិតខ្ពស់ ជាមួយ សហគមន៍​ធុរកិច្ច​វៀតណាម។
២) ទស្សនកិច្ច៖ ធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់លើសួនឧស្សាហកម្មទំនើប តំបន់សេដ្ឋកិច្ចពិសេស
តំបន់​ភស្តុភារ​ និង មន្ទីរ​ពេទ្យ​ទំនើប​កម្រិត​ខ្ពស់ នៅ​ទីក្រុងហូជីមិញ ដើម្បីសិក្សា​ស្វែង​យល់​ពី​ ប្រព័ន្ធអេកូឡូស៊ីផលិតកម្មកម្រិតខ្ពស់ និងប្រតិបត្តិការខ្សែច្រវាក់​ផ្គត់ផ្គង់។
៣) កិច្ច​ពិភាក្សា​ស្វែង​យល់​ ស៊ីជម្រៅអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ការលើកទឹកចិត្តផ្នែកវិនិយោគ និន្នាការទីផ្សារ និង​កាលានុវត្តភាព​វិស័យ​សក្តានុពល សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​រួម​រវាង​កម្ពុជា​និង​វៀតណាម។

ចែករំលែក: